កាល​បរិច្ឆេទ៖ Friday, 28 July 2017       
Cam_asean_for_website
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ ០១៥ ៧៩៧​ ១១៥ / ០១៥ ៧៣៣ ៣៣៣ ចុចទីនេះ
 
» ឬ    
 
188%20banner  
ឱកាសការងារ
Loan Officer
ផុតកំណត់នៅថ្ងៃ:17 November 2017
Office Receptionist
ផុតកំណត់នៅថ្ងៃ:03 May 2018
ព័ត៌មាន​​ថ្មី​ៗ​​ជា​ច្រើន​ទៀត
Ve   ​វេណេហ្ស៊ុយអេឡា​ប្រកាសថា​​ បុគ្គល​ណា​ហ៊ាន​ធ្វើ​បាតុកម្ម​ទៀត​ ត្រូវ​ចាប់​​ពន្ធនាគារ​ពី​០៥-១០​ឆ្នាំ!​
about 10 hours
China   បើ​ចិន​ធ្វើ​អញ្ចឹង​បាន​មែន សេដ្ឋកិច្ច​នឹង​រីក​ចម្រើន ចុះ​បើ​អត់​វិញ...?
about 11 hours
282   កូរ៉េខាងត្បូង​ ចោទ​ប្រកាន់​កូរ៉េខាងជើង​ ជា​អ្នក​បង្កើត​ក្រុម​លួច​តាម​អីុនធឺណិត​!
about 11 hours
Spainish_super_cup   កាល​បរិច្ឆេទ Barcelona ជួប ​Real Madrid ​ក្នុង​ពាន​ Spanish Super Cup ​ចេញ​ហើយ​
about 11 hours
Truck   ​រថយន្ត​​សាំង​តេ​ឡា១​គ្រឿង​ជួប​គ្រោះ​ចរាចរណ៍​បណ្ដាលឲ្យ​​​ផ្លូវ​ជាតិ​លេខ​៥​ស្ទះ​ជិត​​៤​គ.ម​​​​​ (វីដេអូ)
about 11 hours
Cam   ​ចប់​ពី​ព្យុះ​ទី​៨​ កម្ពុជា​បន្ត​រង​ឥទ្ធិពល​ទី​​៩ ​​​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន​​មាន​កូន​រដូវ​ប្រាំង
about 12 hours
Cambodian_tiger   ខ្លាំង!​​​ Cambodian Tiger ស៊ីញេ​កុង​ត្រា​កុមារ​ខ្មែរ​ម្នាក់​១០​ឆ្នាំ​ លើក​ដំបូង​ក្នុង​ពិភព​បាល់ទាត់​កម្ពុជា
about 12 hours
278   អង់គ្លេស​ បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​សេរី​ថ្មី​ ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​!
about 14 hours
Yuri   កូនចៅ​ ដែល​យក​លោក​តា​ជរា​ម្នាក់​ទៅ​ប្លុង​ចោល​ អាច​ស្រក់​ទឹកភ្នែក​ពេល​ស្ដាប់​ យូរី ​និយាយ.​..
about 15 hours
Maly   នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ ចង់​ឲ្យ​ភាសា​ម៉ាឡេ​​​ប្រើ​ជា​ផ្លូវការ​នៅ​អាស៊ាន​នាពេល​ខាង​មុខ...​
about 15 hours
276   អីុរ៉ង់​ ទទួល​ជោគជ័យ​ក្នុង​បាញ់​សាកល្បងគ្រាប់​រ៉ុកកែត​​​ ជា​លើក​ដំបូង​ (វីដេអូ)
about 16 hours
Tamok   ស្ថាន​ភាព​ទឹក​ក្នុង​អាង​តាម៉ុក​ធូរ​ស្បើយ​បន្តិច​ហើយ​!
about 16 hours
James_wife   James Rodriguezលែងលះ​គ្នា​ជាមួយ​ Daniela Ospina ​ហើយ​ក្រោយ​រួមរស់​ជា​មួយ​គ្នា​បាន​៦​ឆ្នាំ
about 16 hours
Isis   ទាហាន​នីហ្សេរីយ៉ា​ រង​ការ​វាយឆ្មក់​របស់​ ISIS​ រាប់​សិប​នាក់​ស្លាប់!
about 17 hours
Huawei   HUAWEI ជាប់​លេខ​៨៣​​ចំណោម​ក្រុមហ៊ុន​លំដាប់​កំពូល​​ទាំង​១​០​០
about 17 hours
Hagi   "អូន ​Live Facebook ​បង​ហូរ​ទឹកភ្នែក​” អ្នក​មាន​គូស្នេហ៍​ ញៀន​នឹង​ការ​Live​ គួរ​ប្រយ័ត្ន...​
about 17 hours
Barcelona   Mourinho៖" កីឡាករ​បិសាច​ក្រហម​មិន​អាច​យក​ទៅ​ប្រៀបធៀប​ជាមួយ​ Barca ឬ​ក៏ ​Real បាន​ទេ"
about 17 hours
Press   ព្រឹត្តិបត្រ​ព័ត៌មាន​ និង​ព្យាករណ៍​កម្ពស់​ទឹក​ជំនន់​ សម្រាប់​ថ្ងៃ​ទី ​២​៨​ ខែ​កក្កដា​នេះ​
about 17 hours
Ronaldo   ខ្លាំង​បាត់! Ronaldo ចង់​បាន​កូន​៧​នាក់​ឲ្យ​សម​នឹង​....
about 17 hours
សំណង់​អគារ​ខ្ពស់​កប់​ពពក​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​បាន​សាង​សង់​ដល់​ជាន់​ទី​បញ្ចប់
កាល​បរិច្ឆេទ​ចេញ​ផ្សាយ​៖​ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ 01:05:20 PM   បាន​ដាក់​ស្នើ​ដោយ​ ៖​ ចេង ចំរើន | Comments

​រាជធានី​ភ្នំពេញ៖ ​នា​រសៀល​ថ្ងៃ​ទី​១០ ​ខែ​មករា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ គម្រោង​អគារ​ខ្ពស់​កប​ពពក​មួយ​ មាន​កម្ពស់​​ ៤៥​ជាន់​ ជា​គម្រោង​អភិវឌ្ឍន៍​ដោយ​​ក្រុមហ៊ុន អក​ស៏​ឡី​ដាយ​អឹម៉ិន ​(Oxley Diamond) ខូ​អិល​ធីឌី​ ​​ឈ្មោះ​ថា The Bridge ​បាន​ប្រកាស​បញ្ចប់​ការ​​សាងសង់​ជាន់​ខ្ពស់​បំផុត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​រង់ចាំ​របស់​អតិថិជន​​ ខណៈ​ដែល​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​​នៅ​ឆ្នាំ​២០១៨។

អគារ​ The Bridge ដែល​ជា​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​ ដែល​មាន​វត្តមាន​នៅ​ចំកណ្ដាល​​រាជធានី​ភ្នំពេញ​ និង​ជា​គម្រោង​រួម​បញ្ចូល​​គ្នា​​រវាង​ ខុនដូ ការិយាល័យ និង​ផ្សារ​ទំនើប​នេះ គឺ​ជា​គម្រោង​អភិវឌ្ឍន៍​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​​មក​ពី​ប្រទេស​​សិង្ហបុរី ដោយ​មាន​​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ទទួល​ស្គាល់​ដោយ​ក្រសួង​ដែនដី នគរោបនីយកម្ម​ផង​ដែរ​។

​អ្នក​ឧកញ៉ា សៀរ ​ឫទ្ធី​ ​ម្ចាស់​​​គម្រោង​ក្នុង​ស្រុក ​ដែល​បាន​អភិវឌ្ឍន៍​​អគារ​ចលនទ្រព្យ​រួម​គ្នា​​ជា​មួយ​​ក្រុមហ៊ុន​ដៃ​គូ​ ​មក​ពី​ប្រទេស​សិង្ហបុរី​​នេះ​បាន​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​ថា The bridge គឺ​ជា​គម្រោង​​ទី១ ​ដែល​បាន​សាងសង់​សម្រេច​​តាម​ផែនការ​កំណត់ ដែល​គ្រោង​នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៨ ​ឬ​ក៏​អាច​បញ្ចប់​មុន​កាល​កំណត់​ក៏​ថា​បាន​ ព្រោះ​មក​ដល់​ថ្ងៃ​ទី១៨ ខែ​ធ្នូ ចុង​ឆ្នាំ​២០១៦​នេះ The bridge បាន​សាងសង់​ដល់​ជាន់​ចុង​បញ្ចប់​ហើយ គឺ​មាន​ចំនួន​៤៥​ជាន់​។

លោក​បាន​បន្ត​ថា លក្ខណៈ​ពិសេស​របស់​ The bridge គឺ​អាច​និយាយ​បាន​ថា​ជា​គម្រោង​មាន​ទីតាំង​ល្អ​លេខ​មួយ​ផង​ដែរ ​ព្រោះ​ជា​គម្រោង​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ធំ ​ដោយ​​មាន​ទីតាំង​តាម​បណ្ដោយ​​ផ្លូវ​រដ្ឋសភា​ជាតិ ស្ថិត​ក្នុង​ភូមិ​ទី១៤ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ ​និង​មាន​វត្តមាន​នៅ​ជាប់​នឹង​តំបន់​កម្សាន្ត​កោះ​ពេជ្រ ​រួម​ជា​មួយ​នឹង​ផ្សារ​ទំនើប​ផ្សេង​ៗ​​ទៀត​ ​ដូចជា​ផ្សារ​ទំនើប​ អ៊ីអន​មល ផ្សារ​ទំនើប​ណាហ្គាវើល៍​។ល។

​អ្នក​វិនិយោគ​ក្នុង​ស្រុក​រូប​នេះ​បាន​បន្ត​ថា ​មូល​ហេតុ​​ដែល​ជំរុញ​ឲ្យ​​គម្រោង The bridge ​ទទួល​បាន​ការ​សាងសង់​ទាន់​តាម​ពេល​វេលា​កំណត់​ដូច្នេះ គឺ​បណ្ដាល​មក​ពី​កត្តា​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន៖ តាម​ដាន​សកម្មភាព​ជាង​ធ្វើ​ឲ្យ​ទាន់​ផែនការ ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ ដោយ​ធ្វើ​ការ​បើក​លុយ​ទាន់​ពេល​វេលា ​និង​​ជា​ពិសេស​រក្សា​នៅ​សុវត្ថិភាព​ខ្ពស់​ដល់​កម្មករ ហើយ​ក៏​គ្មាន​គ្រោះថ្នាក់​កម្មករ​ស្លាប់​​ក្នុង​ការដ្ឋាន​របស់​លោក​ផង​ដែរ ​ខណៈ​ដែល​ការដ្ឋាន​មួយ​ចំនួន​ធ្លាប់​មាន​ករណី​នេះ​កើត​ឡើង​។​

​គួរ​រម្លឹក​ថា អគារ The bridge ​បាន​ចាប់​ផ្ដើម​បុក​គ្រឹះ ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​​កន្លង​ទៅ នឹង​គ្រោង​​បញ្ចប់​ទាំង​ស្រុង​ ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​អតិថិជន​របស់​ខ្លួន​ចូល​រស់នៅ​​ក្នុង​ឆ្នាំ​២០១៨​ ឆាប់​ៗ​ខាង​មុខ​នេះ ​ខណៈ​បច្ចុប្បន្ន​កំពុង​ចាប់​ផ្ដើម​រចនា​ផ្នែក​ខាង​ក្នុង​វិញ​ម្ដង​ បន្ទាប់​ពី​គម្រោង​នេះ​ ទើប​តែ​បញ្ចប់​ការ​សាងសង់​ជាន់​ខ្ពស់​បំផុត ប្រកបដោយ​ជោគជ័យ​។

​តាម​ការ​បញ្ជាក់​របស់​អ្នក​ឧកញ៉ា សៀរ ​ឫទ្ធី​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​​ដែរ​បាន​ឲ្យ​ដឹង​ថា  ឥឡូវនេះ​ក្រុមហ៊ុន​កំពុង​ដាក់​លក់​ផ្សារ​ទំនើប​ជាន់​ផ្ទាល់​ដី ជាន់​ទី១ និង​ជាន់​ទី២ ដែល​មាន​តម្លៃ​ចាប់​ពី​ ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ខណៈ​អាគារ​ពីរ​ជង់​នោះ​​មាន​ផ្សារ​ទំនើប​រហូត​៥​ជាន់ ដោយ​ឡែក​ខុនដូ​ មាន​ចំនួន ៧៤៦ យូនីត និង​បន្ទប់​ការិយាល័យ​មាន​រហូត​៩៦៣​កន្លែង​។

យ៉ាង​ណា​មិញ​ចំពោះ​ ខុនដូ នៃ​អគារ The bridge ​នេះ​ត្រូវ​បាន​លក់​ជូន​អតិថិជន​អស់​ទៅ​ហើយ ដោយ​​មាន​ទាំង​អតិថិជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ មាន​ភាគរយ​ប្រហាក់ប្រហែល​គ្នា​។ ចំណុច​នេះ​អ្នក​អភិវឌ្ឍន៍​គម្រោង​ខាង​លើ​បាន​បញ្ជាក់​ថា វា​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ថ្មី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​មាន​សមត្ថភាព​​​ទិញ​ខុនដូ ដើម្បី​រស់នៅ​ក្នុង​សម័យ​ទំនើប​កម្ម​នេះ​។

​ជា​មួយ​គ្នា​នឹង​អគារ​ The bridge ​បាន​សាងសង់​ដល់​ជាន់​ទី​បញ្ចប់​នេះ​ដែរ Kqube.net ក៏​បាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ទៅ​អ្នកនាំពាក្យ​​ក្រសួង​ដែន​ដី ​នគរោបនីយកម្ម​ និង​សំណង់​ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ការ​សាងសង់​សំណង​នេះ​ ក៏​ដូច​ជា​សំណង់​ផ្សេង​ទៀត​ដែល​បាន​គោរព​តាម​បទដ្ឋាន​ ឬ​បាន​សាងសង់​តាម​កាល​កំណត់​ ប៉ុន្តែ​ក្នុង​ចំណោម​អ្នកនាំពាក្យ​បី​នាក់ បាន​តេ​ទូរស័ព្ទ​ទៅ​ពីរ​នាក់ ​មាន​តែ​ឯកឧត្ដម សារុន ប្ញទ្ធា ប៉ុណ្ណោះ​ដែល​បាន​លើក​ទូរស័ព្ទ ​នឹង​បាន​បង្វែរ​សំនួរ​នេះ​ទៅ​លោក ​​​​ហ៊ុយ ណារ៉ា ប្រធាន​នាយកដ្ឋាន​សំណង់ ​នៃ​ក្រសួង​ដែនដី ​ប៉ុន្តែ​លេខ​លោក​ ហ៊ុយ ណារ៉ា គ្មាន​អ្នក​ទទួល​។

​ចំពោះ​ឯកឧត្ដម សារុន ប្ញទ្ធា ​បាន​ចូល​រួម​ឆ្លើយ​តែ​មួយ​សំនួរ​គត់​ថា ​សំណង់​ធំ​ៗ​​ដែល​គោរព​តាម​បទដ្ឋាន ​និង​កាល​កំណត់​ត្រឹម​ត្រូវ​នោះ ​ផ្សារ​ទំនើប​ អ៊ីអនមល ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ស្គាល់​ទៅ​ហើយ​នោះ ​ក៏​​បាន​​សាងសង់​តាម​ការ​កំណត់​របស់​គេ​​ដែរ​។ ​ដូច្នេះ​​មិន​មែន​មាន​តែ​សំណង់​អគារ​ The bridge ​តែ​មួយ​នោះ​ទេ ​ហើយ​ក៏​សង្ឃឹម​ថា ​សំណង់​ធំៗ​ដែល​កំពុង​សាងសង់​ក្នុង​រាជធានី​ភ្នំពេញ​ផ្សេងៗ​ទៀត​ នឹង​កាន់តែ​បាន​ល្អ​ជាង​នេះ​បន្ថែម​ទៀត​ផង​ដែរ​៕

  រក្សាសិទ្ធិគ្រប់​យ៉ាង​ដោយ​គេហទំព័រ Kqube.net
បន្ថែម​សេចក្តី​អធិប្បាយ​ថ្មី​ ចុច​ទី​នេះ​
មតិ ទៅកាន់ “សំណង់​អគារ​ខ្ពស់​កប់​ពពក​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​បាន​សាង​សង់​ដល់​ជាន់​ទី​បញ្ចប់”
comments powered by Disqus
188%20banner  

ទាញយកកម្មវិធីដាក់លើទូរស័ព្ទស្មាតហ្វូន

Ios       Android
Kqube Hot News

KQUBE ©2012 - 2017. News Distributor In KHMER.
Slide