Porkricedone  
កាល​បរិច្ឆេទ៖ Saturday, 27 May 2017       
Cam_asean_for_website
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ ០១៥ ៧៩៧​ ១១៥ / ០១៥ ៧៣៣ ៣៣៣ ចុចទីនេះ
4g  
» ឬ    
 
Khsbng  
ឱកាសការងារ
Junior Internal Auditor
ផុតកំណត់នៅថ្ងៃ:31 May 2017
Loan Officer
ផុតកំណត់នៅថ្ងៃ:30 May 2017
Packing Plant & Loading Officer
ផុតកំណត់នៅថ្ងៃ:31 May 2017
Product and Marketing Officer
ផុតកំណត់នៅថ្ងៃ:30 May 2017
Continuous Improvement Associate
ផុតកំណត់នៅថ្ងៃ:31 May 2017
ព័ត៌មាន​​ថ្មី​ៗ​​ជា​ច្រើន​ទៀត
Raining   ការ​ព្យាករណ៍​អាកាស​ធាតុ​ពី​ថ្ងៃ​ទី​ ២៨ ​ខែ​ឧសភា ​ដល់​ថ្ងៃ​ទី​ ០៤​ ខែ​មិថុនា
19 minutes
Phi   ថ្ងៃ​ដំបូង​នៃ​ការ​ចេញ​ធ្វើ​សឹក​សង្គ្រាម​របស់​ហ្វីលីពីន​ បាន​សម្លាប់​ ISIS​ រហូត​ដល់​៣១​នាក់​!
40 minutes
Cover   ​អេ​ស៊ី​លីដា​ នឹង​ចាយ​លុយ​ប្រមាណ​​​១​លាន​ដុល្លារ​ក្នុង​ការ​ដូរ​កាត ATM ​ចាស់​ទៅ​ជា​ប្រភេទ​​ថ្មី​
about 1 hour
Sport   ទូច បញ្ចរ៉ុង​ ត្រូវ​បាន​ពិន័យ​កាត់​ប្រាក់​ខែ​ ដោយសាររត់​បុក​អាជ្ញា​កណ្ដាល​
about 2 hours
Estonia   ក្ដៅ! ម៉ាឡេស៊ី​ចាប់ខ្លួន​បុរស​ ៦​នាក់​ ​សង្ស័យ​ថា​ ជា​បក្ស​ពួក​របស់​ ISIS
about 2 hours
Police-thai   ពលរដ្ឋ​ខ្មែរ​​ឃុំ​ខ្លួន​នៅ​ថៃ​​៨​នាក់​ ត្រូវ​បាន​ដោះលែង​ហើយ​ ​ក្រោយ​​​​​កុងស៊ុល​កម្ពុជា​ជួយ​សម្រួល
about 2 hours
Estonia   ​​អេស្តូនី​ បណ្ដេញ​មន្ត្រី​ការ​ទូត​រុស្ស៊ី​ ២​រូប​ចេញ​ភ្លាមៗ!​
about 3 hours
Ko   ក្ដៅ! កូរ៉េខាងជើង​ព្រមាន​សងសឹក​កូរ៉េខាងត្បូង​ ចំពោះ​សកម្មភាព​បំពាន​កាល​ពី​ម្សិលមិញ​
about 4 hours
Wenger   Arsenal ថា​កៅអី​គ្រូ​បង្វឹក​របស់ ​Wenger សុវត្ថិភាព​លុះត្រាតែ​ឈ្នះ​ពាន​ FA Cup យប់​នេះ
about 7 hours
Tey   វីដេអូ ​ស៊ី​អារម្មណ៍​ក្នុង​ឡាន ​សុខ ​សោម៉ាវត្តី​ និង ​លី វ៉ាហេត ​មាន​គេ​និយាយ​ថា...
about 7 hours
Balotelli   Barlotelli៖ បើ​ចង់​ឈ្នះ​ពាន​ Ballon d'Or ទាល់​តែ​សម្លាប់ ​Ronaldo និង ​Messi សិន
about 8 hours
Mainphoto_02   ​កាន់​តែ​ពិសេស​ហើយ​! ​ពិធី​បុណ្យ​សព​មាន​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ​សាច់​ញាតិ​ចាំ​តែ​ទទួល​ភ្ញៀវ​ជា​ការ​ស្រេច​
about 8 hours
024   គ្រោះ​ទឹក​ជំនន់​ស្រីលង្កា​ បាន​សម្លាប់​មនុស្ស និង​​បាត់​ខ្លួន​​ជា​ច្រើន​រយ​នាក់​!
about 8 hours
Valencia   ក្រោយ​បង្ហាញ​ថ្វី​ជើង​បាន​ល្អ Mourinho ឲ្យ Antonio Valencia បន្ត​កុង​ត្រា​ថ្មី​មួយ​ឆ្នាំ​ទៀត​ជាមួយ ​Man Utd​
about 8 hours
អគ្គនាយក​ ទ​ទ​ក ​ចង់​​ស្នើសុំ​ឲ្យ​​ពលរដ្ឋ​​ប្រែ​ចង្ហាន់​ប្រគេន​សង្ឃ​​មក​ជា​អាហារ​ក្រៀម​​វិញ​​​
កាល​បរិច្ឆេទ​ចេញ​ផ្សាយ​៖​ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ 08:57:48 AM   បាន​ដាក់​ស្នើ​ដោយ​ ៖​ ប៊ី សារី | Comments

​​រាជធានី​ភ្នំពេញ​៖​ ដោយ​មើល​ឃើញ​ថា​ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ការ​ប្រគេន​ចង្ហាន់​របស់​ប្រជា​ពុទ្ធបរិស័ទ​​ចំពោះ​ព្រះ​ភិក្ខុសង្ឃ​​នៅ​ស្ទើរគ្រប់​ទី​វត្ត​អា​រាម​មាន​ច្រើន​លើស​លប់​ ហើយ​​ក៏​មាន​ការ​កំពប់​ហៀរ​  និង​អាច​ឈាន​ដល់​ការ​​សល់​ចោល​​នោះ​ ឯកឧត្ដម គឹម គុណវឌ្ឍ ​អគ្គនាយក​ ទ​ទ​ក ​ចង់​ស្នើ​សុំ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​បែរ​ប្រែ​ចង្ហាន់​​​ទាំង​នោះ​ជា​គ្រឿង​ឧបភោគ​បរិភោគ ឬ​អាហារ​ក្រៀម​​វិញ​។

ក្នុង​ការ​​​ស្នើសុំ​នេះ​ មិន​មែន​​ឲ្យ​បង​ប្អូន​ទាំង​អស់​ប្ដូរ​មក​ការ​ប្រគេន​បែប​នេះ​ទាំងស្រុង​នោះ​ទេ​ គឺ​គ្រាន់តែ​ចង់​ឲ្យ​បង​ប្អូន​ជួយ​ពិចារណា​​ និង​កាត់​បន្ថយ​ការ​កំពប់​ហៀរ និង​សល់​​​ចោល នៅ​ពេល​ដែល​ព្រះ​សង្ឃ​មិន​បាន​ឆាន់​អស់​។ ​ម្យ៉ាង​ទៀត​ ការ​លើក​ឡើង​របស់​ឯកឧត្ដម​គឺ​ក្នុង​គោលបំណង​​ដើម្បី​ឲ្យ​ព្រះ​ភិក្ខុសង្ឃ​ និង​គណៈកម្មការ​អាចារ្យ​វត្ត​អាច​ចាត់​ចែង​ទុក​ដាក់​អាហារ​ក្រៀម​ ឬ​គ្រឿង​បរិភោគ​​​​ទាំងនោះ​បាន​​​យូរ​។

ដើម្បី​ជ្រាប​ច្បាស់​សូម​អាន​សំណេរ​ខាង​ក្រោម​​របស់​ឯកឧត្ដម​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម៖​​​​​​​​​​​​​
​​​​​​​​​
"ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ​សូម​ទោស​ព្រះភិក្ខុ​សង្ឃ​ជា​មុន​ និង​ សូម​ទោស​ពុទ្ធបរិស័ទ​ទាយក​ ទាយិកា​ ចំពោះ​គំនិត​១​​ នេះ​។​ រដូវ​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ​មាន​រយៈ​ពេល​ ១៥ ​ថ្ងៃ​ដែល​ពុទ្ធ​បរិស័ទ​ ទាយក​ ទាយិកា​បាន ​នាំ​យក​ចង្ហាន់ ​ភត្តាហារ​ ប្រគេន ​និង ​រាប់​បាត​ក្នុង​ទីអារាម​នានា​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ផ្ញើ​ទៅ​ដល់​មាតា ​បិតា ​ញាតិកា​ទាំង​ ៧ ​សន្តាន​ដែល​បាន​មរណ​កាល​ទៅ​ហើយ​នោះ​។​ 

មាន​ហេតុផល​១​បាន​លេច​ចេញ​ឡើង​នោះ​គឺ ​ចង្ហាន់​ម្ហូប​បាយ​មាន​ច្រើន​លើស​លប់​កំពប់​ហៀរ ​ទោះ​ថា​មិន​ជា​ទូទាំង​គ្រប់​ទី​អារាម​ទេ ​តែ​ភាគ​ច្រើន​បាន​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ​។​​ខ្ញុំ​ព្រះ​ករុណា​សូម​ថា ​ទាយក ​ទាយិកា ​លោក​មេត្តា​បែរ​ប្រែ​ពី​យក​ចង្ហាន់​ម្ហូប​បាយ​ទៅ​វត្ត​ក្នុង​បុណ្យ​កាន់​បិណ្ឌ​ និង​ ភ្ជុំ​មក​ជា​ការ​យក​ជា​ចង្ហាន់​មាន​ជា​គ្រឿង​ឧបភោគបរិភោគ ​អាហារ​ក្រៀម​ដែល​អាច​ទុក​ប្រើ​បាន​យូរ​ថ្ងៃ ​លើក​វេរ​ប្រគេន​ព្រះសង្ឃ ​តើ​នេះ​ជា​ការ​ខុស​ឆ្គង​ដែរ​ទេ​ ខ្ញុំ​ព្រះករុណា​សូម​ព្រះ តេជគុណ​ព្រះ ភិក្ខុសង្ឃ​មាន​សង្ឃដីកា​ពន្យល់?

​ ចំពោះ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​គឺ​គណ:កម្មការ​អាចារ្យ​វត្ត​លោក​ពិត​ជា​អាច​ដោះស្រាយ​បាន ​នេះ​ជា​គំនិត​ខ្ញុំ​ព្រះករុណា​បាន​គិត​ ។ មួយវិញទៀត ​ចង្ហាន់​បរិបូណ៌​ជន់​ហូរ​ហៀរ ​គួរ​ពុទ្ធបរិស័ទ ​និង​គណ:កម្មការ​អាចារ្យ​ មេត្តា​ចាត់​រៀប​ចំ​ឲ្យ​សម​ល្មម​សម្រាប់​តែ​ព្រះសង្ឃ​លោក​អាច​ឆាន់​បាន​ ឆាន់​កើត​ ចៀស​វាង​ហូរ​ហៀរ​ជន់​ត្រៀប​លើ​តុ​ចង្ហាន់​​។​

 ខ្ញុំ​ព្រះ​ករុណា ​​ច​ខ្ញុំ​គិត​ថា​ជា​ពេល​វេលា​ដែល​ត្រូវ​រៀប​ចំហើយ​ដើម្បី​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ភ្នែក​របស់​មនុស្ស​បុថុជ្ជន​មើល​ថា​ជា​ការ​ខ្ជះខ្ជាយ ​និង​ គ្មាន​អនាម័យ ​។ ​ខ្ញុំ​ព្រះករុណា​សូម​ថ្វាយ​បង្គំ​ពី​ចម្ងាយ ​សូមទោស នូវ​ការ​លើក​ឡើង​នេះ​បើ​ជា​កំហុស​ឆ្គង​មិន​សម​ស្រប​នោះ"៕​ 


  រក្សាសិទ្ធិគ្រប់​យ៉ាង​ដោយ​គេហទំព័រ Kqube.net
បន្ថែម​សេចក្តី​អធិប្បាយ​ថ្មី​ ចុច​ទី​នេះ​
មតិ ទៅកាន់ “អគ្គនាយក​ ទ​ទ​ក ​ចង់​​ស្នើសុំ​ឲ្យ​​ពលរដ្ឋ​​ប្រែ​ចង្ហាន់​ប្រគេន​សង្ឃ​​មក​ជា​អាហារ​ក្រៀម​​វិញ​​​”
comments powered by Disqus
Khsbng  

ទាញយកកម្មវិធីដាក់លើទូរស័ព្ទស្មាតហ្វូន

Ios       Android
Kqube Hot News

KQUBE ©2012 - 2017. News Distributor In KHMER.
Slide